ចែករំលែកទៅកាន់បណ្ដាញសង្គម:


ប្រវត្តិខេត្តសៀមរាប

ប្រវត្តិខេត្តសៀមរាប ដោយបណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល

នៅថ្ងៃសុក្រ ០៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក គ.ស ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា បានដឹកនាំសិក្ខាសាលាមួយស្ដីពីបេសកកម្មស្រាវជ្រាវចងក្រងប្រវត្តិសាស្រ្ត នៃខេត្តសៀមរាប ដោយបានលើកឡើងតាមឯកសារដែលឯកឧត្តម បានស្រាវជ្រាវកន្លងមកដោយសង្ខេបដូចខាងក្រោម ៖

  • នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ សៀមត្រូវប្រគល់ខេត្តសៀមរាប បាត់ដំបង ស៊ី មកបារាំងតាមសន្តិសញ្ញាបារាំងសៀមរាប។
  • នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩០៧ បារាំងថ្វាយខេត្តសៀមរាប មកក្សត្រស៊ីសុវត្តិ។
  • នៅឆ្នាំ១៩១៧ មានខេត្តសៀមរាប និងខេត្តជីក្រែង ដែលស្ថិតនៅក្នុងខេត្តសៀមរាបបច្ចុប្បន្ននេះ។ ពេលនោះបារាំងរៀបចំជនបារាំង ជាចៅហ្វាយខេត្ត ហើយឲ្យខ្មែរ ដែលមាននាមស្មើចៅហ្វាយខេត្តនោះ ដោយបារាំង ហៅយើងថា ជាចៅហ្វាយស្រុកខេត្តជីក្រែង ចៅហ្វាយស្រុកខេត្តសៀមរាប។ល។
  • នៅឆ្នាំ១៩២១ មានកំណែទម្រង់ធំមួយ ដោយបង្កើតរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ដែលមានថ្នាក់ ស្រុក ខ័ណ្ឌក្នុងខេត្ត ដោយខេត្តមួយចំនួនចេញ ដូចជា ខេត្តជីក្រែង មកជាស្រុកជីក្រែង។
  • នៅឆ្នាំ១៩២៥ បារាំង បានបង្កើតកងក្រវែលឃុំ គឺជាប៉ូលីសជនបទនៅឃុំ រួចក៏មានបន្តមកជា បាត្រុយ បន្ទាប់ពីបាដេសបារាំងម្នាក់ស្លាប់ពេលទៅយកពន្ធនៅក្រាំងលាវ។
  • នៅឆ្នាំ១៩៣៣ បារាំង បង្កើតសុរិយោដី ដើម្បីយកពន្ធដី។
  • នៅឆ្នាំ១៩៣៤ បានលុបខ័ណ្ឌចោលវិញ ដោយសារគេបង្កើតខ័ណ្ឌ ដើម្បីងាយស្រួលប្រមូលពន្ធ ហើយនៅពេល គេគ្រប់គ្រងការយកពន្ធបានល្អហើយ ក៏លុបថ្នាក់ខ័ណ្ឌចោលវិញ។
  • នៅឆ្នាំ១៩០៣ បង្កើតក្រុមប្រឹក្សា ដោយបារាំង កាន់អំណាច ហើយឲ្យខ្មែរ ចូលក្រុមប្រឹក្សាដើម្បីផ្តល់ប្រឹក្សា។
  • នៅឆ្នាំ១៩០៤ មានខេត្តចំនួន ១២នៅកម្ពុជា។
  • មាន2ក្រុម សរសេរប្រវត្តិខេត្ត មានក្រុមទី១ ចៅហ្វាយខេត្ត និងមន្ត្រីខេត្ត និងក្រុមទី២ ក្រុមស្រាវជ្រាវឥណ្ឌូចិនវិទ្យា នៅឆ្នាំ១៩០៣។ 
  • នៅឆ្នាំ១៩៦៤ បានបង្កើតខេត្តព្រះវិហារ ដោយកាត់យកឃុំ៣ របស់ខេត្តសៀមរាប គឺឃុំអន្លង់វែង ឃុំថ្កូវ និងឃុំកោះកែ។ 
  • (លោកគ្រូ ស៊ន សំណាង ស្នើឲ្យខេត្ត ជួយប្រមូលឯកសារក្រោយឆ្នាំ១៩៧៩ បូករួមជាមួយឯកសារចាស់ៗមួយចំនួនដែលក្រុមលោកគ្រូមាន។)

ព័ត៌មានបន្ថែមរដ្ឋបាលខេត្តកំពុងធ្វើការស្រាវជ្រាវបន្ថែម