លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


បិទប្រកាស លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៧ នៅខេត្តសៀមរាប
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-09-13 21:18:48

ខេត្តសៀមរាប ៖ លទ្ឋផលសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នៅខេត្តសៀមរាប ត្រូវបានបិទប្រកាសជាសាធារណៈនៅតាមមណ្ឌលប្រឡងទាំង១១កន្លែងក្នុងខេត្តសៀមរាប ក្រោមពីការចូលរួមកាត់បើកកញ្ចប់ប្រកាសលទ្ឋផលប្រឡងពីសំណាក់លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត រួមជាមួយប្រធានមណ្ឌលនីមួយៗ នាព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧នេះ ។ ក្នុងនាមអាជ្ញាធរខេត្ត លោក ពៅ ពិសិដ្ឋ បានសម្តែងការសាទរ និង កោតសរសើរ ចំពោះលទ្ឋផលប្រឡងមធ្យមសិក្សាទុតិយភូមិរបស់សិស្សក្នុងខេត្តសៀមរាប ។ លោកក៏បានធ្វើការបញ្ជាក់ផងដែរថា តាម គោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងអប់រំ លើការកំណែទម្រង់លើវិស័យអប់រំ ដើមី្បធានាឲ្យបាន នូវគុណភាពអប់រំនៅកម្ពុជា ដោយកំណត់សម្រាប់សិស្សានុសិស្សទាំងអស់ បើចេះគឺជាប់ ដូច្នេះក្នុងមួយជីវិត យើងគ្រប់គ្នាត្រូវតែធ្វើការសិក្សារៀនសូត្រជារៀនរហូត គឺរៀនហើយរៀនទៀតរៀនមិនចេះចប់ ។ ក្នុងរបាយការណ៍របស់ លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប ឱ្យដឹងថា៖ ដំណើរការនៃការប្រឡងកន្លងមកថ្មីៗនេះ គឺបានប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ និង យុត្តិធម៌ពុំមានកើតឡើងនូវបញ្ហាអ្វីឡើយ ជារួម ក្រោយពីក្រសួងអប់រំយុវជននិងកីឡាធ្វើកំណែទម្រង់លើវិស័យអប់រំ មក ការប្រឡងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាបានល្អច្រើនមែនទែន។ ខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១១មណ្ឌលស្នើរនិង២៨៦បន្ទប់ក្នុងនោះចែកចេញ ជា២ ផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និងវិទ្យសាស្ត្រសង្គម បេក្ខជនមកដាក់ពាក្សប្រលងមានចំនួន ៧១១៣នាក់ ស្រី ៣៩៦៤នាក់ និងបេក្ខជនមកប្រលងមានចំនួន ៧០២៦ នាក់ ស្រី ៣៩១៥ នាក់ ។ ជាលទ្ធផលទទួលបានសម្រាប់មណ្ឌលខេត្តសៀមរាបរួមមាន បេក្ខជនប្រលងជាប់មានចំនួន ៥១២២ នាក់ ស្រី ២៨៨០ នាក់ ស្មើនិង ៧២.៩២% ក្នុងនោះបេក្ខជនទទួលបាននិទ្ទេសដូចខាងក្រោម ៖ -និទ្ទេសA មានចំនួន ៤៧ នាក់ ស្រី ២២ នាក់ -និទ្ទេសB មានចំនួន ១៨២ នាក់ ស្រី ១០១ នាក់ -និទ្ទេសC មានចំនួន ៣៥៥ នាក់ ស្រី ១៩២ នាក់ -និទ្ទេសD មានចំនួន ៧៤១ នាក់ ស្រី ៤៣៧ នាក់ -និទ្ទេសE មានចំនួន ៣៧៩៧ នាក់ ស្រី ២១២៨ នាក់ អត្ថបទ ម៉ី សុខារិទ្ធ សៀមរាប