លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ក្រសួងមហាផ្ទៃចុះធ្វើអធិការកិច្ចលើកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-08-08 15:55:16

ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានចាត់ឲ្យមន្ត្រីអគ្គាធិការដ្ឋាន ចុះធ្វើ អធិការកិច្ចលើកិច្ចការរដ្ឋបាល នគរបាល នៅរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង ពន្ធបាគារ នៅខេត្តសៀមរាប ដែលមានរយៈពេល០៥ថ្ងៃ ក្រោមការដឹកនាំរបស់ឯកឧត្តម កុល វីរក្ស អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ ការចុះធ្វើអធិការកិច្ចនេះ ក្នុងគោលបំណងអង្កេតស្រាវជ្រាវពីស្ថានភាព និង បញ្ហាប្រឈមនានា សំដៅ កំណត់ឲ្យបាននូវចំណុចខ្លាំង និង ចំណុចខ្សោយ ក្នុងការបំពេញភារកិច្ចរបស់រដ្ឋបាលខេត្តសៀមរាប ពន្ធនាគារ ខេត្ត និង ស្នងការនគរបាលខេត្តសៀមរាប រដ្ឋបាលក្រុង ស្រុក និង អធិការនគរបាលក្រុង ស្រុក រួមទាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ដើមី្បលើកនូវអនុសាសន៍នានា សម្រាប់ជាមូលដ្ឋានក្នុងការកែលម្អ លើកកម្ពស់ការអនុវត្តពី តួនាទី ភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព និង រួមចំណែកផ្តល់ជំនឿទុកចិត្ត ពីប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជ រដ្ឋាភិបាល នីតិកាលទី៥ ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក សង់ រីហា អភិបាលរងខេត្តសៀមរាប ឯកឧត្តម កុល វីរក្ស ក៏បានលើកឡើង ក្នុងពិធីបើកការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធធនាគារ នៅខេត្តសៀមរាប ដើមី្បកុំឲ្យមានការយល់ថា ក្រុមអធិការកិច្ច ពីក្រសួងមហាផ្ទៃ ចុះទៅឆ្គឹះឆ្គៀលការងាររបស់មន្ត្រីមូលដ្ឋានឡើយ ។ កិច្ច ការទាំងនេះ ដើម្បីសហការជាមួយ ក្រុមប្រតិបត្តិថ្នាក់ក្រោមជាតិ ក្នុងពេលដែលអស់លោកលោកស្រី កំពុងជិះលើទូក នៃរដ្ឋបាលឯកភាពតែមួយ បំពេញការងារបម្រើគោលនយោបាយរបស់ រាជរដ្ឋាភិបាល បម្រើឲ្យការអភិវឌ្ឍន៏ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាព ។ ឯកឧត្តមបានបន្តទៀតថា គោលដៅ នៃការងារអធិការកិច្ច គឺជួយបំពេញបន្ថែម នូវថាមពលដែលនៅខ្វះខាត និង ការងារនៅសេសសល់ ក្នុងនោះមានការងារបម្រើសេវាសាធារណៈ សេវារដ្ឋបាល សំណូមពររបស់ពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង និង មានប្រសិទ្ធភាព ឲ្យស្របតាមច្បាប់ និង ស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងរកឲ្យឃើញនូវភាពអសកម្មរបស់មន្ត្រីរាជការ ដែលធ្វើឲ្យស្ទះដល់ ដំណើរការអភិវឌ្ឍន៏ និង ប៉ះពាល់ដល់ គោលនយោបាយរបស់រាជរដ្ឋាភិបាល ទៀតផង ។ ឯកឧត្តម កុល វីរក្ស ក៏បានឲ្យដឹងទៀតថា ជាមួយគ្នានេះ ត្រូវរកឲ្យឃើញពីកំហុសឆ្គងដែលមន្ត្រីប្រព្រឹត្តខុសម្តងហើយម្តងទៀត ហើនមិនព្រមកែប្រែ និង ខុសដោយអចេតនា លើការត្រូតពិនិត្យការងារពាក់ពន្ធ័នឹងចរាចរ រដ្ឋបាល លិខិតស្នាម ឯកសារផ្សេងៗ បើធ្វើមិនបានម៉ត់ចត់ទេ វានឹងក្លាយជាការបែកបាក់សាមគ្គីភាពផ្ទៃក្នុង និង ប៉ះពាល់ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលទៀតផង ។ ម៉្យាងទៀតក៏ត្រូវកំណត់ឲ្យបានច្បាស់ ពីការងារ ណាត្រូវធ្វើមុន ការងារណាត្រូវ ធ្វើបន្ទាប់ ទោះបីមន្ត្រីនោះមកពី គណបក្សនយោបាយណាក៏ដោយ ក៏ស្ថិតនៅក្នុងរដ្ឋបាលឯកភាពតែមួយផងដែរ ។ ក្នុងនោះឯកឧត្តម កុល វីរក្ស ក៏បានសំណូមពរដល់ អាជ្ញាធរខេត្ត, ក្រុងស្រុក ,សង្កាត់ និងផ្នែកពាក់ពន្ធ័ទាំងអស់ សុំផ្តល់កិច្ចសហការជាមួយមន្ត្រីអធិការកិច្ចដែលចុះ អនុវត្តភារកិច្ច ក្នុងខេត្តសៀមរាប ឲ្យបានដំណើរការដោយរលូន និងទទួលបានលទ្ធផលល្អផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ