លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


កិច្ចប្រជុំសាមញ្ញលើកទី៣៧របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-06-07 20:04:37

កាលព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៧នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៣៧នេះ ដែលមានចំនួន០៤ចំណុច ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ស្រុក ចូលរួមផងដែរ ។ បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមប្រជុំមានវត្តមាន ១៦រូប លើ១៩រូប រួចមក ឯ.ឧ នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក សមាជិកកិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក ដោយក្នុងនោះ សមាជិកក្រុមប្រឹក្សាខេត្ត បានផ្តោតយ៉ាងសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់ ។ កិច្ចប្រជុំនេះបានដំណើរការទៅយ៉ាងរលូន ប្រកបទៅតាមការឯកភាព អនុម័តពីកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ទៅតាមរបៀបវារៈដែលបានគ្រោងទុក ។ មានមតិបូកសរុបនៃកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងនោះឯកឧត្តមបណ្ឌិតប្រធានក៏បានសង្កត់ធ្ងន់ចំពោះ បណ្តាមន្ទីរ ក៏ដូចបណ្តាក្រុង ស្រុក ត្រូវធ្វើធ្វើកាលវិភាគនៃកិច្ចប្រជុំ ឲ្យបានច្បាស់លាស់ ព្រមទាំងផ្តល់នូវរបាយការណ៍របស់ខ្លួននៅរៀងរាល់ខែ ត្រីមាស ឆមាស និង ឆ្នាំ ឲ្យបានទៀងទាត់ ទៅតាមការណែនាំរបស់គណៈអភិបាលខេត្ត ។ ឯកឧត្តមបណ្ឌិតក៏បានកោតសរសើរផងដែរ ចំពោះកងកម្លាំងទាំងបី ក្នុងការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្ត នៅលើទឹកដី ប្រវត្តិសាស្ត្រអង្គរ សំខាន់ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិផងដែរ ។ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានធ្វើការក្រើនរំលឹកនូវការងារមួយចំនួនដល់គណៈអភិបាលខេត្ត សំខាន់បណ្តាមន្ទីរ អង្គភាព ដែលជាសេនាធិការរបស់ខេត្ត ក្នុងការគ្រប់គ្រងមន្ត្រី និង ត្រូវគោរពឲ្យបាននូវតួនាទី ភារកិច្ចរបស់ខ្លួន ព្រមទាំងបង្កើនការយកចិត្ត ទុកដាក់លើការងារសន្តិសុខ នៅក្នុងមូលដ្ឋាន សំខាន់លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី៣៧នេះ ដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋនិងរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ព្រមទាំងបានដាក់នូវកាលវិភាគនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្តទៀតផង៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប