លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ប្រជាពលរដ្ឋរស់នៅលើដីវិទ្យាល័យអង្គរ ខេត្តសៀមរាប បានទទួលប័ណ្ណសម្គាល់អចលនវត្ថុ
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-05-27 15:00:38

ខេត្តសៀមរាប ៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានលើកឡើងកាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០១៧ ដែលជាទិសដៅរបស់រាជរដ្ឋាភិបាល ដើមី្បផ្តល់សិទ្ធិកាន់កាប់ស្របច្បាប់ជាកម្មសិទ្ធិជូន ប្រជាពលរដ្ឋ ក្នុងការយកទៅប្រើប្រាស់ ដើមី្បលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត និង ធានាបានសុវត្ថិភាពក្នុងការកាន់កាប់ក្លាយជាម្ចាស់ដីពិប្រាកដ ។ នៅរសៀលថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៧នេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១១៦បណ្ណ័ ត្រូវបានធ្វើការប្រគល់ជូនដល់ប្រជាពលរដ្ឋមានទីលំនៅដ្ឋាន នៅលើដីបរិវេណវិទ្យាល័យអង្គរ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវជាសមាជិកក្រុមការងារថ្នាក់ជាតិ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ចៅសង្កាត់ និង ប្រជាពលរដ្ឋផងដែរ ។ តាមសេចក្តីរាយការណ៍របស់លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្ត បានបញ្ជាក់ឲ្យដឹងថា យោងតាមការចុះស្រង់ទិន្នន័យកន្លងមក នៅវិទ្យាល័យអង្គរ ភូមិ វត្តបូព៌ ដោយប្រមូលលទ្ធ ផលក្បាលដីបានសរុប ១១៧ក្បាលដី ក្នុងនោះ១ក្បាលដីគ្មានទិន្នន័យ ហើយបានចេញវិញ្ញាបនបត្រសម្គាល់អចលន វត្ថុ ដែលត្រូវចែកជូននាពេលនេះមាន ១១៦ប័ណ្ណ ។ មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានពាំនាំនូវការសាក សួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដល់បងប្អូនជនរួមជាតិទាំងមូល សំខាន់លោកគ្រូអ្នកគ្រូ នៃ វិទ្យាល័យអង្គរ ក៏ដូចក្នុងខេត្តសៀមរាបទាំងមូលផងដែរ ។ ឯកឧត្តមក៏បានបន្តទៀតថា ថ្ងៃនេះជាថ្ងៃនូវក្តីរីករាយរបស់លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យវិទ្យាល័យអង្គរ ខេត្តសៀមរាប ដែលបានទន្ទឹងរងចាំជាយូឆ្នាំមកហើយ ដើមី្បទទួលធ្វើជាម្ចាស់កម្មសិទ្ធិពេញលេញ លើដីធ្លីរស់នៅរាល់ថ្ងៃ ក្នុងការបែងចែកមរតកជូនដល់កូនចៅ ព្រមទាំងដោះស្រាយជីវភាពក្នុងក្រុមគ្រួសារ ទៅតាមតម្រូវការចាំបាច់របស់ខ្លួន ។ ឯ.ឧ ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនយោបាយស្បែកខ្លា ក្រោមការខិតខំរបស់អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន និង មន្ត្រីជំនាញ បានធ្វើការកាត់ឆ្វៀលដី ជូនបងប្អូនដែលបានរស់នៅលើទីតាំងនោះជាយូលុងមកនោះ ក្នុងការបញ្ចប់នូវបញ្ហាមន្ទឹលសង័្សយ ដើមី្បធានាបានសុវត្ថិភាព ក្នុងការកាន់កាប់ក្លាយជាម្ចាស់ ដោយគ្មានជនណាអាចមករំលោភ បំពាន ឬដកហូតឡើយ ។ ឯកឧត្តមក៏បានបន្តទៀតថា ប័ណ្ណកម្មសិទ្ធិដែលបងប្អូនទទួលបាននាពេលនេះ គឺជាឯកសារ គតិយុត្តមួយដែលគ្មានអាជ្ញាយុកាល និង មានតម្លៃសម្រាប់រដ្ឋ ក៏ដូចប្រជាពលរដ្ឋ ជាម្ចាស់ដី ឬ អ្នកកាន់កាប់ដីទទួល បាននូវសារៈប្រយោជន៍ លើការគ្រប់គ្រងដីធ្លី ទាំងដីរដ្ឋ និង លើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់ បន្ថយបាននូវទំនាស់ដីធ្លី និង ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ហើយបងប្អូនទទួលបានសិទ្ធិស្របច្បាប់ ក្លាយជា ម្ចាស់ដីពិតប្រាកដ ការពារដោយច្បាប់ និង ធានាដោយរដ្ឋ ។ ឯកឧត្តមក៏បានលើកឡើងថា ការចុះបញ្ជីដីធ្លីនេះ គឺផ្តល់នូវសារៈប្រយោជន៍ពីរយ៉ាង ដល់រដ្ឋផង និងដល់ប្រជាពលរដ្ឋ គឺធានាបាននូវភាពកក់ក្តៅ និង សុវត្ថិភាពដីធ្លី និង មានសិទ្ធិកាន់កាប់ដីធ្លីពេញលេញ តាមរយៈវិញ្ញាបនប័ត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និង ជៀសវាងនូវការរំលោភ បំពានលើដីធ្លី ។ ម៉្យាងទៀតបងប្អូនមានសិទ្ធិ យកប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួន ទៅប្រើប្រាស់ ដើមី្បផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ និង អាជីវកម្មលើដីធ្លីរបស់ខ្លួន ដោយគ្មានការ ព្រួយបានរម្ភឡើយ ។ ឯ.ឧ ទៀ បាញ់ ក៏បានបន្តទៀតថា ក៏បានធ្វើការក្រើនរំលឹកដល់មន្ទីរជំនាញ ត្រូវធ្វើការពន្លឿនការងារចេញវិញ្ញាបន បត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅតាមបណ្តាសង្កាត់ដែលបានធ្វើការវាស់វែងរួចរាល់ ឲ្យបានឆាប់រហ័ស ឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង បន្តទទួលពាក្យបណ្តឹងបញ្ហាដីធ្លី ក្នុងការដោះស្រាយឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ និង ត្រូវរួមសហការក្នុងការពង្រឹងនូវការផ្តល់សេវារដ្ឋបាលសាធា រណៈ និង រក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិភាព ជូនប្រជាពលរដ្ឋ ព្រមទាំងជម្រុញធ្វើការផ្សព្វផ្សាយដល់ប្រជាពល រដ្ឋ ដែលមានឈ្មោះបោះឆ្នោតនៅក្នុងមូលដ្ឋាន ឲ្យបានទៅបោះឆ្នោតបានគ្រប់ៗគ្នា ក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដើមី្បជ្រើសរើសអ្នកដឹកនាំឃុំ សង្កាត់ ឲ្យមានការអភិវឌ្ឍន៍ ។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកឡើងផងដែរ អំពីស្ថានភាពនយោបាយក្នុងប្រទេស និង ក្រៅប្រទេស ព្រមទាំងធ្វើការគាំទ្រដល់រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតផងដែរ ។ ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ក៏បានសម្តែងនូវការអបអរសាទរ រីករាយ ក្នុងឱកាសដែលពួកគាត់បាន ទន្ទឹងរងចាំជាយូរមកហើយ នូវក្តីសង្ឃឹមរបស់បងប្អូន ក្នុងការធ្វើជាម្ចាស់អចលនវត្ថុ ដើមី្បមានសិទ្ធិបានយកទៅ ប្រើប្រាស់តាមផ្លូវច្បាប់ ក្នុងការដោះស្រាយជីវភាពក្រុមគ្រួសារទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ