លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ រដ្ឋបាលសាលាខេត្តសៀមរាប ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-04-11 22:38:22

ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍ថ្ងៃនេះ ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានជួបធ្វើការសំណេះសំណាលជាមន្ត្រីថ្នាក់ដឹកនាំ បុគ្គលិករាជការ អង្គភាពទាំង៦ នៃរដ្ឋបាលសាលាខេត្តសៀមរាប និង កម្មករ ក្នុងឱកាសរដូវកាលដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធធ្វើពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្តចូលរួមផងដែរ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨មេសា ឆ្នាំ២០១៧ ។ ក្នុងលក្ខណៈជាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង បានមានមតិសំណេះសំណាល ដោយបានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កម្មករ រដ្ឋបាលសាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនៈក្រៃលែង ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានបន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំង មូលទទួលបានសន្តិភាពពេញលេញ និង ធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ឯកឧត្តម បណ្ឌិតឃឹម ប៊ុនសុង ក៏បានលើកឡើងផងដែរថា ខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលជាខេត្តវប្បធម៌ដ៏សម្បូរបែប សម្បូរទៅដោយប្រាង្គប្រាសាទ និង រមណីយដ្ឋានធម្មជាតិ បានកំពុងក្លាយជា គោលដៅទាក់ទាញភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ព្រមទាំងធ្វើឲ្យជីវភាពប្រជាពលរដ្ឋ និង បងប្អូនមន្ត្រីរាជការ កម្មករ មានភាពប្រសើរឡើង ។ ម៉្យាងទៀតក្រុងបុរាណប្រវត្តិសាស្ត្រ បានកំពុងកែប្រែនូវមុខមាត់ថ្មី នូវសោភណ្ឌភាពស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំរកានព្វស័ក ព.ស ២៥៦០.២៥៦១ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះហើយក៏ភាពជោគជ័យចំនួន៤លើកមក គឺអាស្រ័យដោយកិច្ចសហការ និងការចូលរួមរបស់មន្ត្រីរាជការសាលាខេត្តផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានលើឡើងថា នេះជាប្រពៃណីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរដូវបុណ្យចូលឆ្នាំ ដែលជាទំនៀមទំលាប់ប្រពៃណីជាតិម្តងៗ តែងតែធ្វើការជួបសំណេះសំណាលជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារៀបច្បង និង បងប្អូនមន្ត្រីរាជការមន្ត្រីកិច្ចសន្យា រដ្ឋបាលសាលាខេត្តសៀមរាបទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា ដើមី្បឲ្យបងប្អូនយកទៅប្រើប្រាស់តាមសេចក្តីត្រូវការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្នុងការធ្វើនូវចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដើមី្បឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត លោកអ្នកមានគុណ ញ្ញាតិកាលប្រាំពីរសណ្តាន ដែលបានចែកឋានទៅ តាមរយៈព្រះសង្ឃជាស្រែបុណ្យ និងទទួលទេវតាឆ្នាំថ្មី ព្រមទាំងបង្សុកូលជូនវិញ្ញាណក្ខ័ន្ធអ្នកមានគុណដែលចែកឋានទៅបានទទួល និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយឲ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។ក្នុងនោះដែរឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុងក៏បានធ្វើការណែនាំមួយចំនួន និងផ្តាំផ្ញើដល់មន្ត្រីរាជការ រដ្ឋបាលសាលាខេត្តទាំងអស់ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និង ធ្វើការគ្រប់គ្រងឲ្យបានល្អចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការទាំង៦ និងមានការទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរអង្គភាព និង ភ្ញៀវជាតិ អន្តរជាតិ និង បានលើកឡើងពីការរៀបចំបង្កើតច្រកចេញចូលតែមួយរបស់ខេត្ត ក្នុងការសម្រួលដល់ការទំនាក់ទំនង និង ផ្តល់សេវាទាន់ពេលជូនប្រជាពលរដ្ឋ ក្នុងគោលដៅលុបបំបាត់នូវអំពើពុករលួយនៅតាមបណ្តាមន្ទីរ អង្គភាពនិង សូមឲ្យប្រើប្រាស់នូវមួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរ សំខាន់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ ជានិមិត្តរូប ដល់បណ្តាទីចាត់ការទាំង៦ និង តំណាងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងកម្មករអណ្តែតផងដែរ ៕ អត្ថបទ ម៉ីសុខារិទ្ធភ្នាក់ងារសៀមរាប