លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


កាកបាទក្រហមកម្ពុជានៅជាប់នឹងជនរងគ្រោះជានិច្ច
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-04-11 21:47:07

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៧នេះសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោកជំទាវ ទោម ចន្ថា នូ ផល្លា សមាជិកាកិត្តិយសកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងលោកជំទាវ អស់លោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង អាជ្ញាធរស្រុក បាននាំយកអំណោយរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនបងប្អូនគ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ចំនួន ៣៥គ្រួសារ មកពី០៧ឃុំ ស្មើ២៧ភូមិ ក្នុងស្រុកប្រាសាទបាគង ដែលបានធ្វើឡើងនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគងខេត្តសៀមរាប ។ មានប្រសាសន៍សំណេះសំណាលរបស់ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង ក៏បានលើកឡើងផងដែរថា អំណោយដែលលោកតា លោកយាយ បងប្អូន ពូមីង ទទួលបាននៅពេលនេះ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានមើលឃើញនូវពីទុក្ខលំបាកនិងជីវភាពខ្វះខាតរបស់បងប្អូន ដោយមិនបានទុកឲ្យជនណាម្នាក់ស្លាប់ដោយឥតអាហារនោះឡើយ ។ ម៉្យាងទៀតដោយនៅថ្ងៃខាងមុខនេះដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំរកានព្វស័ក ព.ស២៥៦០.២៥៦១ ទើបថ្ងៃនេះក្រុមប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប បាននាំយកនូវអំណោយសម្តេចគតិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូន ដោយមិនបានប្រកាន់នូវនិន្នាការនយោបាយណាឡើយ ដើមី្បបានបងប្អូនយកទៅប្រើប្រាស់ ក្នុងពេលបុណ្យចូលឆ្នាំថ្មីនេះ នៅពេលដែលបងប្អួនជួបនូវជីវភាពខ្វះខាត សំខាន់ជនចាស់ជរាគ្មានទីពឹង ជនពិការ អ្នកដែលកំពុងរស់នៅជាមួយមេរោគអេដស៍ ព្រមទាំងស្រ្តីទើបនឹងសម្រាលកូន និង មានផ្ទៃពោះ ដែលមានបញ្ហាសុខភាពទៀតផង ។ ក្នុងនោះដែរលោកជំទាវ គួយ ណាលីន ឃឹមប៊ុន សុង ក៏បានសម្តែងនូវការអាណិតអាសូរចំពោះបងប្អូន ដែលមានជីវភាពខ្វះខាត និង ចាស់ជរាគ្មានទីពឹង ព្រមទាំងបានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងបានធ្វើការណែនាំផងដែរ ចំពោះបងប្អូនជាស្ត្រី សំខាន់ស្ត្រីដែលទើបសម្រាល់កូនតូច និង មានផ្ទៃពោះត្រូវយកចិត្តទុកដាក់ថែទាំសុខភាពទាំងម្តាយ និង កូន ដោយត្រូវនាំកូន របស់ខ្លួនមកមណ្ឌលសុខភាព ដើមី្បទទួលការចាក់ថ្នាំបង្កា ការ ពារជម្ងឺ និង ពិនិត្យសុខភាព ។ ម៉្យាងទៀតក៏បងប្អូនទាំងអស់ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាភ្លើងផ្សែង ពីព្រោះថាពេលនេះជារដូវក្តៅស្ងួត នឹងងាយរងគ្រោះដោយអគ្គីភ័យ និង គ្រោះថ្នាក់ផ្សេងៗជាដើម និង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយបច្ចុប្បន្នការបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យយើងជួបនូវប្រធានស័ក្តិ ពីបាតុភូតធម្មជាតិ ដូច្នេះបងប្អូនត្រូវតែរត់រកទីកន្លែងដែលមានសុវត្ថិភាពនៅពេលមានគ្រោះអាសន្នកើតឡើង ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ សាប៊ូលុច្ស២ដុំ សាប៊ូម្សៅ១កញ្ចប់ ច្រាសដុសធ្មេញ១ដើម ថ្នាំដុសធ្មេញ១បំពង់ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ប្រេងឆា១ដប នំធុង១ធុង អង្ករ២៥គីឡូក្រោម ទឹកបរិសុទ្ធ១យួរ និងថវិកា២ម៉ឺនរៀល៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារសារព័ត៌មានសៀមរាប