លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ប្រជាពលរដ្ឋទីទ័លក្រ និង ចាស់ជរាគ្មានទីពឹង ត្រូវបានទទួលអំណោយកាកបាទក្រហមកម្ពុជា
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-04-11 21:39:36

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋទីទ័លក្រចាស់ជរាគ្មានទីពឹងដែលងាយងាយរងគ្រោះបំផុតចំនួន ៤០គ្រួសារ មកពី ៦ឃុំ ស្មើ ២៧ភូមិ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីព្រឹកថ្ងៃទី០៦ខែមេសាឆ្នាំ២០១៧នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្រោមវត្តមានរបស់ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោកជំទាវ ទោម ចន្ថា នូ ផល្លា សមាជិកាកិត្តិយសកាកបាទក្រហមកម្ពុជាខេត្ត ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និង សេចក្តីរាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ក៏បានបញ្ជាក់អំពីប្រភពនៃអំណោយ ដែលផ្តល់ជូនបងប្អូនទាំង៤០គ្រួសារ ដែលជាគ្រួសារប្រជាពលរដ្ឋទីទ័លក្រ ផ្ទុកជម្ងឺអេដស៍ ចាស់ជរាគ្មានទីពឹង ជនពិការ និងស្ត្រីសម្រាលកូនតូច មានផ្ទៃពោះ និង កុមារកំព្រា ។ មានប្រសាសន៍នាឱកាសនោះលោកជំទាវគួយ ណាលីន ឃឹម ប៊ុនសុងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមបណ្ឌិតឃឹមប៊ុនសុងប្រធានគណៈកម្មាធិការសាខាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលតែងតែព្រួយបារម្ភនិងយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈពណ៌សម្បុរជំនឿសាសនាឬនិន្នាការនយោបាយណាមួយឡើយ។លោកជំទាវក៏បានបន្តថាថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក៏ពិតមែនតែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិតហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំពិសេសគឺកាកបាទក្រហមកម្ពុជាដូចដែលបានលើកឡើងថា“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា”និង“ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ។ ម៉្យាងទៀតនៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខសូមទេព្ដាឆ្នាំថ្មីឆ្នាំរកា នព្វស័ក ព.ស២៥៦០.២៥៦១ជួយថែរក្សាបងប្អូនទាំងអស់បានជួបតែនឹងសេចក្ដីសុខសេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ។ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានសម្តែងនូវការអរគុណចំពោះបងប្អូនសប្បុរសជនទាំងអស់ រួមទាំងសមាជិកភាពផងដែរ ដែលបានចូលរួមគាំទ្រដល់ចលនាកាកបាទក្រហមកម្ពុជា ក្នុងដោះស្រាយជាមួយការលំបាកជូនប្រជារងគ្រោះ និងងាយរងគ្រោះជាច្រើនគ្រួសារ និងជាច្រើនករណីដូចជាគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ គ្រោះរាំងស្ងួត ឧបទ្ទវហេតុផ្សេងៗ អគ្គីភ័យ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាគ្មានទីពឹងអ្នកជម្ងឺអេដស៍ ជាដើម ។ លោកជំទាវ ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងពេលដែលអាកាសធាតុមានការប្រែប្រួលនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមានកើតប្រធានស័ក្តិនៃគ្រោះធម្មជាតិ ត្រូវរត់រកទីកន្លែងមានសុវត្ថិភាព ។ ចំពោះបញ្ហាសុខភាព អនាម័យក្នុងការរស់នៅក្នុងក្រុមគ្រួសារ ជាសំខាន់កុមារតូចៗ ស្ត្រីមានផ្ទៃពោះ ងាយរងទទួលជម្ងឺផ្សេងៗ និង ផ្តាំផ្ញើដល់បងប្អូនទាំងអស់នៅក្នុងរដូវក្តៅស្ងួតនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើបញ្ហាភ្លើងផ្សែង សំខាន់នៅពេលប្រើប្រាស់ប្រព័ន្ធអគ្គិសនី ពេលមិនផ្ទះត្រូវធ្វើការបិទបារ៉ែតភ្លើង និង ពន្លត់ភ្លើងចង្រ្កាន ទៀន ធូក ក្នុងពេលទទួលទេវតាឆ្នាំថ្មី ពីព្រោះថាបច្ចុប្បន្នការឆ្លងចរន្តអគ្គិសនី និង ការទ្វេសប្រហែសនេះជាបញ្ហាធំ ដែលបង្កឲ្យមានគ្រោះភ័យ រួមទាំង ប្រដាប់ប្រដាអេឡិចត្រូនិចជាដើម ដោយមិនមានការប្រុងប្រយ័ត្ន ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖សាប៊ូលុច្ស២ដុំសាប៊ូម្សៅ១កញ្ចប់ច្រាសដុសធ្មេញ១ដើមថ្នាំដុសធ្មេញ១បំពង់ទឹកស៊ីអ៊ីវ១យួរអំបិល១គីឡូក្រាមប្រេងឆា១ដបនំធុង១ធុងអង្ករ២៥គីឡូក្រោមទឹកបរិសុទ្ធ១យួរនិងថវិកា២ម៉ឺនរៀល៕ អត្ថបទ ម៉ីសុខារិទ្ធភ្នាក់ងារខេត្តសៀមរាប