លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


កិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-03-20 18:07:15

ខេត្តសៀមរាប ៖ ក្រោយពីការបើកកិច្ចប្រជុំតុមូលចិនលើកទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដំណើរការរបស់ខ្លួន ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ក្រោមខ្លឹមសារ អ្វីទៅតួនាទីរបស់ ប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយមានសមាសភាពចូលរួមរបស់ សមាជិក អង្គការពាណិជ្ជកម្មពិភពលោក និង ប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ ។ កិច្ចប្រជុំតុមូលលើកទី៥នេះ គឺផ្តល់ជាវេទិកាសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និង ប្រទេសអភិវឌ្ឍន៍តិចតួច ដែលបានកំពុងស្នើសុំចូលជាសមាជិកអង្គការបាណិជ្ជកម្មពិភពលោក ក្នុងការចែករំលែកបទពិសោធន៍នានាពាក់ព័ន្ធដល់ការចូលជាសមាជិក។ ឯកឧត្តមប៉ាន សូរស័ក្តិក៏បានលើកឡើងថា កម្ពុជា បានដើរតួនាទីជាប្រទេសសម្របសម្រួល ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច របស់អង្គការពាណិជ្ជកម្មពិភពលោក សម្រាប់ឆ្នាំ២០១៧ គឺជាប្រទេសអភិវឌ្ឍន៍តិចតួចមួយដែលទទួលបានកំណើនខ្ពស់ក្នុងវិស័យពាណិជ្ជកម្មនិង សេដ្ឋកិច្ច ។ ឯកឧត្តមបានបន្តទៀតថា កម្ពុជា បានត្រៀមលក្ខណៈជាស្រេច ដើមី្បចែករំលែកបទពិសោធន៍របស់កម្ពុជាពាក់ព័ន្ធដល់ការចរចារដើមី្បចូលជា សមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកជូនប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងទៀត និង ប្រទេសដែលជាអ្នក អង្កេតការណ៍ផងដែរ ។ ឯកឧត្តមបានបន្តទៀតថាឆ្នាំ២០១៧នេះ គឺជាខួបលើកទី១៥ នៃការអនុម័តគោល ការណ៍ណែនាំ របស់អគ្គក្រុមប្រឹក្សា ស្តីពីការចូលជាសមាជិករបស់ប្រទេសអភិវឌ្ឍន៍តិចតួច។ក្នុងនោះកម្ពុជា គឺ ជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចដំបូងដែលបានចូលជាសមាជិកអង្គការបាណិជ្ជកម្មពិភព លោក ចាប់តាំងពីពេលដែលអនុម័តគោលការណ៍ណែនាំនោះ។ឯកឧត្តមប៉ាន សូរស័ក្តិក៏បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ មានប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៨ ដែលបានកំពុងស្នើសុំជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក ។ម៉្យាងទៀត ឆ្នាំ២០១៧នេះដែរ ក៏ជាឆ្នាំនៃសន្និសិទថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភព លោក ហើយដែលមានប្រទេសអភិវឌ្ឍន៍តិចតួច ចំនួនពីរ គឺ ប្រទេសកូម៉ូរ៉ូស និង ស៊ូដង់ បានបង្ហាញការប្តេជ្ញា ចិត្តរបស់ខ្លួន ក្នុងការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកឲ្យបានមុនសន្និសិទថ្នាក់រដ្ឋមន្ត្រី លើក ទី១១ នៅខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុង ប៊ុយណូសអៃរ៉េស ប្រទេសអាហ្សង់ទីន ។ឯកឧត្តមក៏បានគូសបញ្ជាក់ថាកិច្ចប្រជុំតុមូលលើកទី៥នេះ នឹងផ្តល់ឱកាសដ៏ល្អដើមី្បធ្វើការពិភាក្សា ពីការជម្រុញកិច្ចការចូលជាសមាជិកឲ្យ បានមុន សន្និសិទថ្នាក់រដ្ឋមន្ត្រីលើកទី១១ រួមទាំង ក្តីបារម្ភ និង អាទិភាពនានា របស់ក្រុមប្រទេសអភិវឌ្ឍន៍ តិច តួច ។ កិច្ចប្រជុំតុមូលលើកទី៥នេះ នឹងប្រារព្ធធ្វើទៅរយៈពេលបីថ្ងៃ ដោយនឹងធ្វើការឆ្លុះបញ្ចាំងនូវចំណុចសំខាន់ៗ លើបទពិសោធន៍ពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក របស់ប្រទេសអភិវឌ្ឍន៍តិចតួចទាំង៩ និង បទពិសោធន៍របស់ប្រទេស លីបេរីយ៉ាព្រមទាំងនិន្នាការថ្មីៗពាក់ព័ន្ធនឹងការចូលរួមចំណែក ចូលជា សមាជិកប្រទេសអភិវឌ្ឍន៍តិចតួច ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្តោតលើវិធានការនានានិង លទ្ធភាព ជ្រៀតចូលទីផ្សារ ព្រមទាំងមធ្យោបាយធ្វើឲ្យសមាជិកនានា និង សហគមន៍ពាណិជ្ជកម្មអន្តរជាតិអាចផ្តល់ការ គាំទ្រដល់ការបញ្ចប់កិច្ចការស្មើសុំជាសមាជិក របស់ប្រទេស កូម៉ូរ៉ូស និងស៊ូដង់ឲ្យបានឆាប់និង អាចជួយជម្រុញ ការគាំទ្ររបស់ពួកគេ ដល់កិច្ចស្នើសុំចូលជាសមាជិករបស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅដំណាក់កាលក្រោយ ពេលបានចូលជាសមាជិក ដើមី្បសម្រួលសមាហរណកម្មប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងសេដ្ឋកិច្ចពិភពលោក៕ អត្ថបទ ម៉ី សុខារិទ្ធ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)