លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពិធីប្រគល់.ទទួលគោរមងារវិស្វករកិត្តិយសជាន់ខ្ពស់អាស៊ាន
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-03-17 21:42:16

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៧នេះ នៅសាលាខេត្តសៀមរាប មានរៀបចំពិធីប្រគល់.ទទួលគោរមងារ វិស្វករកិត្តិយសជាន់ខ្ពស់អាស៊ាននៃអង្គការសហព័ន្ធវិស្វករអាស៊ាន ជូនដល់ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុងអភិបាល នៃគណៈអភិបាលខេត្តលោកគឹម ប៉ុណ្ណាប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ដែលមានស្នាដៃក្នុងការខិតខំកន្លងមក នៃកិច្ចអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យ សំខាន់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំងក្នុងក្រុង និង ជនបទ ដោយគោរពទៅតាមរចនាបទគោលការណ៍នគរូបនីយកម្ម តាមបែបវិទ្យាសាស្ត្រទំនើបនៃការវិវត្តបច្ចេកវិទ្យា សំដៅ ធ្វើឲ្យក្រុងប្រវត្តិសាស្ត្រសៀមរាប នៅតែរក្សាបានកិត្យានុភាពកិត្តិយសដ៏ខ្ពង់ខ្ពស់ ដូចបុរាណសម័យមហានគរ ដែល ជាទីក្រុងធំជាងគេមានកម្រិត ស្ថាបត្យកម្មដ៏កំពូលនិង មានស្នាដៃឆ្នើមខាងផ្នែកគណិតវិទ្យា និង តារាវិទ្យា ព្រមទាំង បានបង្កប់នូវ អត្ថន័យសិល្បះច្រើនប្រការនិង គ្រប់ទស្សនៈបន្ស៊ីគ្នា បង្កើតជាមូលធម៌ដ៏មហាអស្ចារ្យរបស់ដូនតាខ្មែរ ដែលសុទ្ធតែជាកំពូលនៃមនុស្សមានទេពកោសល្យផ្នែកវិស្វកម្ម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តឯ.ឧប្រាក់ មិនអនុប្រធានក្រុមប្រឹក្សាគណៈ វិស្វករកម្ពុជា និង ឯកឧត្តមបណ្ឌិតនូ ផល្លាប្រធានក្រុមប្រឹក្សាខេត្ត។ មានប្រសាសន៍នោះដែរឯ.ឧប្រាក់ មិនក៏បានលើកឡើងផងដែរអំពីនីតិវិធី ក្នុងការវាយតម្លៃ លើការដាក់ នូវពន្ទុរ ក្នុងការជ្រើសរើសបុគ្គលដែលឆ្នើមក្នុងការដឹកនាំចូលរួមនូវស្មារតី ជួយជ្រោមជ្រែង គាំទ្រលើការរៀបចំផែន ការមេ ក្នុងការអភិវឌ្ឍក្រុងនិង ជនបទ ឲ្យបានសមស្របតាមស្ថានភូមិសាស្ត្រ ធម្មជាតិ ដើមី្បផ្តល់នូវគោរមងារវិស្វករ កិត្តិយសជាន់ខ្ពស់អាស៊ានដែលមានលក្ខណៈពីរយ៉ាងផងដែរ។ ម៉្យាងទៀតការផ្តល់នូវគោរមងារកិត្តិយសនេះ គឺធ្វើ ទៅតាមលក្ខ័ន្តដោយផ្អែកទៅលើស្នាដៃក្នុងកិច្ចកសាងសមទ្ធិផល និង កិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន សំដៅក្នុងការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុងបានបញ្ជាក់ថាខេត្តសៀមរាបជាខេត្តស្ថាបត្យកម្ម ដែលមានជាយូរលុងមកហើយ ដោយសម្អាងទៅលើសំណង់ស្ថាបត្យកម្មនៃប្រាង្គប្រាសាទអង្គរ ។ ម៉្យាងទៀតការ រៀបចំវិស្វករនៅទីនេះក៏មានច្រើន ដែលជាកត្តាសំខាន់បំផុតនោះគឺ ប្លង់ស្ថាបត្យកម្មយើង ដែលមានប្រវត្តិនៅលើទឹក ដីអង្គរនៃយើង ដែលជាដូងព្រឹងជាតិខ្មែរ។ ឯកឧត្តមបណ្ឌិត បានបន្តទៀតថា ថ្ងៃនេះជាកិត្តិយសរបស់ខេត្តសៀមរាប ដែលទទួលបាននូវតួនាទីជាវិស្វករកិត្តិយសជាន់ខ្ពស់អាស៊ានដើមី្បពង្រឹងលើការងារគ្រប់គ្រងសំណង់ និង ហេដ្ឋារចនាសម្ព័ន្ធវិស័យសំណង់សម្រាប់ទៅថ្ងៃអនាគតឲ្យកាន់តែមានភាពប្រសើរឡើង។ ឯកឧត្តមបណ្ឌិតឃឹម ប៊ុន សុងក៏បានលើកឡើង អំពីបណ្តាប្រទេសមួយចំនួនដែលមានភាពរឹងមាំទៅលើហេដ្ឋារចនាសម្ព័ន្ធសំណង់ទាំង ឡាយ ដោយសំណង់ទាំងនោះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្តរបស់ក្រុមវិស្វករជំនាញ ហើយនៅពេលអនាគត ក្រុម វិស្វករទាំងអស់ គឺជាអ្នកទទួលខុសត្រូវពីបញ្ហាទាំងនេះ។ ឯកឧត្តមបណ្ឌិត បានលើកនូវភាពជាក់ស្តែងមួយចំនួន ដែលបានកំពុងកើតមាន នៅក្នុងខេត្តសៀមរាបអំពីបញ្ហាសំណង់ក្នុងក្រុង ដែលមានលក្ខណៈហួសពីសមត្ថភាព របស់ក្រុមជំនាញ ដោយការស្ថាបនាសំណង់ទាំងនោះជាវិស្វករបរទេសដោយរកអ្នកទទួលខុសត្រូវមិនឃើញ តែនៅ ពេលមានគ្រោះឧប្បន្ទវហេតុណាមួយកើតឡើង តើត្រូវឲ្យខាងណាទទួលខុសត្រូវ។ម៉្យាងទៀតគ្រប់សំណង់ទាំងឡាយណាធ្វើហើយ យើងក៏ត្រូវធ្វើការត្រួតពិនិត្យឡើងវិញ ដោយសំណង់ទាំងនោះមិនបានឆ្លងកាត់សេដ្ឋកិច្ចវិស្វករ។ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុងបានគូសបញ្ជាក់ថា ក្រោយជ័យជំនះ៧មករា១៩៧៩ ក្រុមវិស្វករយើង ត្រូវបានធ្វើការបណ្តុះបណ្តាលឡើងវិញ រួមទាំងបានធ្វើការបណ្តុះបណ្តាលអ្នកបន្តវេនទៀតផងដែរ ។ ការទទួលសញ្ញាបត្រវិស្វករកិត្តិយសជាន់ខ្ពស់អាស៊ាននេះ គឺជាការចូលរួមនូវស្មារតី ដើមី្បពង្រឹងលើវិស័យសំណង់សម្រាប់ថ្ងៃអនាគត។ ឯកឧត្តមបណ្ឌិត ក៏មានសង្ឃឹមជឿជាក់ថា ការទទួលសញ្ញាបត្ររបស់ប្អូនៗក្នុងក្រុមវិស្វករនេះនិង ក្លាយទៅជាវិស្វករ ដ៏ចំណានក្នុងការទ្រទ្រង់វិស័យសំណង់ឲ្យសមស្របទៅតាមលិខិតបទដ្ឋាននៃសំណង់ស្ថាបត្យកម្មបែបបុរាណ ប្រកបទៅដោយតាមក្បាច់រចនាបទវប្បធម៌ជាតិទៅតាមការរៀបចំរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និង បាន ក្លាយទៅជាសមាជិកវិស្វករអាស៊ានទៀតផង។ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការក្រើនរំលឹក និង ផ្តាំផ្ញើផងដែរ សូមឲ្យ បញ្ចប់នូវការធ្វើប្លង់លួចព្រមទាំងធ្វើការកែលម្អរឡើងវិញរាល់សំណង់ដែលមាននៅក្នុងខេត្តវប្បធម៌ ដែលជាតំបន់ បេតិកភណ្ឌនៃជង្រុកភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្ត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)