លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពិធីប្រគល់និងទទួលអំណោយសប្បុរសធម៌
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-03-15 22:21:15

ខេត្តសៀមរាប ៖ អង្ករ ១០តោន និង ភួយ ចំនួន៥០០ ជាអំណោយសប្បុរសធម៌របស់ក្រុមរ៉ូតារីអង្គរត្រូវបានលោកស្រី អា ណា ប្រធានរ៉ូតារី អង្គរ នាំយកមកប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៥ខែ មីនា ឆ្នាំ២០១៧នៅទីស្នាក់ការសាខាកាកបាទក្រមខេត្ត ក្រោមវត្តមានរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តលោកជំទាវ ទោម ចន្ថា នូ ផល្លា សមាជិកាកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តព្រមទាំងលោកជំទាវ អស់លោក លោកស្រីជាសមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និង មន្ត្រីប្រតិបត្តិសាខាផងដែរ ។ បន្ទាប់ពីលោកស៊ុំ សំអននាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តសៀមរាបធ្វើកិច្ចស្វាគមន៍រួចមក ក្នុងនាមឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង ជាអភិបាលនៃគណៈ អភិបាលខេត្ត លោកជំទាវគួយ ណាលីនក៏បានមានប្រសាសន៍ក្នុងនាមតំណាងឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាក៏ដូចជាប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តសៀមរាប សម្តែងនូវអំណរ គុណដល់ទឹក ចិត្តដ៏សប្បុរសធម៌របស់លោកស្រីនាយក និង បុគ្គលិកក្រុមរ៉ូតារីអង្គរ ដែលសបញ្ជាក់ពីទឹកចិត្តដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋកំពុងជួបការលំបាកនិងជនងាយរងគ្រោះ មានជីវភាពខ្វះខាតក្រីក្រ ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា នៃចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា ។លោកជំទាវគួយ ណាលីនក៏បានគូសបញ្ជាក់ថាដោយតម្រូវការ ក្នុងការជួយសង្រ្គោះបងប្អូន រងគ្រោះសាខាកាកបាទក្រហមខេត្ត ក៏បានធ្វើការអំពាវនាវដល់សប្បុរសជនដែលមានសណ្តានចិត្តសប្បុរសធម៌ ក្នុងការបរិចាកនូវធនធាន ជាស្បៀង អាហារ សម្ភារៈចូលរួមជាមួយសាខាកាកបាទក្រហមខេត្ត ដើមី្បមានលទ្ធភាព ជួយដល់គ្រួសារ ជនរងគ្រោះនៅតាមបណ្តាមូលដ្ឋានទូទាំងខេត្តសៀមរាប ។ លោកជំទាវគួយ ណាលីនក៏បាន គូសបញ្ជាក់ថាការបរិចាកនូវធនធាន ជាស្បៀងអាហារ សម្ភារៈ ក្នុងស្មារតីលើកកម្ពស់ចលនាមនុស្សធម៌របស់ក្រុមរ៉ូតារីអង្គរចូលរួមជាមួយសាខាកាកបាទក្រហមខេត្ត ដើមី្បមានលទ្ធភាពជួយដល់ក្រុមគ្រួសារ និង ជនរងគ្រោះដោយគ្រោះមហន្តរាយនូវគ្រោះធម្មជាតិ នៅតាមបណ្តាក្រុងស្រុកក្នុងខេត្ត ។ ម៉្យាងទៀតអំណោយទាំងនេះ ស្របពេលកាកបាទក្រហមកម្ពុជា ប្រារព្ធធ្វើពិធីអបអរសាទរទិវា ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៤ នៅខែខាងមុខផងដែរ ។ មានប្រសាសន៍នោះលោកស្រី អា ណាបានបញ្ជាក់ថានៅជារៀងរាល់ឆ្នាំក្រុមរ៉ូតារីអង្គរតែងតែបាន ចូលរួមជាមួយចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា ដោយផ្ទាល់ ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅតាមមូលដ្ឋានដែលប្រជាពលរដ្ឋ ទទួលរងគ្រោះដោយគ្រោះធម្មជាតិ អគ្គីភ័យ ចាស់ជរា ពិការកុមារកំព្រា រួមទាំង ស្ត្រី និង ទារក ។ថ្ងៃនេះក្រុម រ៉ូតារីអង្គរ ក៏បាននាំយក អំណោយសប្បុរសធម៌ ជាអង្ករ ចំនួន១០តោនភួយ ចំនួន ៥០០ភួយមកប្រគល់ជូនសាខាកាកបាទក្រហមខេត្ត ក្នុងការចូលរួមជាមួយសកម្មភាពនៃចលនាកាកបាទក្រហមកម្ពុជា ក្នុងការចុះជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះ នៅភូមិសាស្ត្រ ខេត្តសៀមរាប ។លោកស្រីក៏បានបញ្ជាក់ ផងដែរថានៅពេលដែលប្រជាពលរដ្ឋកម្ពុជា ជួបនូវទុក្ខលំបាក ក្រុមរ៉ូតារីអង្គរ តែងតែចូលរួមជាមួយសាខា កាកបាទក្រហមកម្ពុជាខេត្ត នូវគ្រប់សកម្មភាពចលនាមនុស្សធម៌ហើយក្រុមរ៉ូតារី អង្គរគឺនៅតែបន្តចូលរួម កិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្តផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធភា្នក់ងារសារព័ត៌មានសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)