លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ទិវាវប្បធម៌ជាតិ ៣ ខែមីនា លើកទី១៩នៅខេត្តសៀមរាប
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-03-15 22:17:09

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០១៧នៅមហោស្រព រ៉ូសាណា ខេត្តសៀមរាប មានប្រារព្ធពីធីអបអរសាទរខួបលើកទី១៩ នៃទិវាវប្បធម៌ជាតិ០៣ មីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯ.ឧ សោមសុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសល្បះនិងលោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ក្រោមប្រធាមបទ(យុវជនដើមី្បវប្បធម៌ជាតិ ) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និសិ្សត សិស្សានុសិស្សសិស្សសាលាសិល្បះ និង ក្រុមរបាំ ប្រមាណជាង ៦០០នាក់ដែលបានចូលរួម ។ តាមសេចក្តីរាយការណ៍របស់លោក នឹម សុន អនុប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានគូសបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌ វប្បធម៌ដ៏សម្បូរបែប វប្បធម៌រូបី និង អរូបី ហើយមន្ទីរបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងគោលដៅសម្រេចនូវផែនការ គោលនយោបាយវប្បធម៌សំដៅទៅលើ ការអភិរក្ស និង អភិវឌ្ឍន៍វិស័យវប្បធម៌ទាំងរូបី និង អរូបី ។ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី មានប្រាង្គប្រាសាទ , ទួលបុរាណ និងផ្ទះ ព្រះវិហារបុរាណ ស្ពានបុរាណ រមណីយដ្ឋាន និង អគារ សំណង់បុរាណផងដែរ ។ចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីវិញ ស្ថិតក្រោមការថែរក្សានូវប្រពៃណី , ទំនៀមទម្លាប់, របាំ, ល្ខោន, យីកេ, ភាសា, អក្សរសិល្បិ៍ ភ្លេងប្រពីណីបុរាណ ដោយមានការផ្ទេរចំណេះដឹង ពីអ្នកមានជំនាញ សម្រាប់អ្នកស្នងបន្ត (មរតកមនុស្សរស់)ដើមី្បឲ្យមានសុដុមភាព វប្បធម៌ជាតិ និងអរិយធម៌ របស់ជាតិ និង មានអត្ថិភាពនៅក្នុងពិភពលោកយើងនេះ។ មានប្រសាសន៍នោះដែរលោកស្រី យូ សុភា ក៏បានលើកឡើងថា ការប្រារឰទិវាវប្បធម៌ជាតិនេះឡើង ក្នុងគោលបំណងបំផុសមនសិការ ស្នេហាជាតិ,ស្មារតីស្រឡាញ់,សម្បត្ដិ វប្បធម៌ដ៏សម្បូរបែបរបស់ជាតិ ដល់ប្រជាជាតិខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងនៅក្នុង និង ក្រៅប្រទេស ។ លោកជំទាវក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្ត្រ ដែលប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍ គ្រប់ជាតិសាសន៍ ចូលមកទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានវប្បធម៌នៃយើង។ចំពោះយុវវ័យខ្មែរយើងទាំងពីរភេទ ដែលបានកំពុងឈ្លក់វង្វេងទៅនឹងវប្បធម៌បរទេស ដែលបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ និង ប្រពៃណីជាតិ ។ លោកស្រី យូ សុភា ក៏បានបញ្ជាក់ពីខ្លឹមសារប្រធានបទនៃទិវាវប្បធម៌លើកទី១៩នេះក្នុងគោលបំណងរំលឹកដល់គុណូបការៈរបស់បុព្វបុរសយើងដែលបានបន្សល់នូវមរតកវប្បធម៌ដ៏សម្បូរបែបហើយព្រឹត្តិការណ៍វប្បធម៌ជាតិនេះ បានរួមចំណែកបំផុសនូវមនសិការស្នេហាជាតិស្រឡាញ់វប្បធម៌សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងការធានាឲ្យបាននូវសុខដុមរមនានៃពហុវប្បធម៌ជាតិតាមរយៈការថែរក្សាក្នុងការលើកម្ពស់វប្បធម៌ជាតិ។ មានប្រសាសន៍នោះដែរឯកឧត្តម សោមសុគន្ធ ក៏បានរំលឹកឡើងផងដែរ ពីស្មារតីនៃទិវាវប្បធម៌ជាតិនេះ នឹងមានអត្ថិភាពគ្របដណ្ដប់ទៅលើចិត្ដ គំនិត ឥរិយាបថ និងសកម្មភាពអនុវត្ដរបស់ប្រជាជនយើងពីគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យ វប្បធម៌ជាតិនៅក្នុងគ្រប់ពេលវេលា ទាំងក្នុងបច្ចុប្បន្ន និងតទៅអនាគត” ។ ម៉្យាងទៀតខេត្តសៀមរាប គឺជាទឹកដីដែលសម្បូរទៅដោយសម្បត្ដិ បេតិកភណ្ឌវប្បធម៌ទាំងរូបី និង អរូបី ដូចជាប្រាង្គប្រាសាទ,រមណីយដ្ឋាន និង ទីក្រុងបុរាណ ,របាំ,ល្ខោន,តន្ដ្រី,សិល្បៈ សូនរូប ,សិប្បកម្ម ,ម្ហូបអាហារ,ប្រពៃណី ទំនៀមទម្លាប់ជាដើម ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកមក។ បច្ចុប្បន្ន គឺសម្បត្ដិបេតិកភណ្ឌវប្បធម៌ជាតិទាំងនេះហើយ ដែលបានរួមចំណែកធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាបានល្បីរន្ទឺសុសសាយនៅលើ ពិភពលោក ស័ក្ដិសមនឹង “កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌ ” ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា សម្បត្ដិវប្បធម៌របស់យើងមួយចំនួនត្រូវបានពិភពលោកទទួលស្គាល់ និង បានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក មានជាអាទិ៍ប្រាសាទតំបន់អង្គរ,ប្រាសាទព្រះវិហារ ហើយបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិរួមមានរបាំក្បាច់បុរាណខ្មែរ ឬ របាំព្រះរាជទ្រព្យ និងល្ខោនស្រមោលស្បែកធំ និងល្បែងទាញព្រ័ត្រ។សម្បត្ដិបេតិកភណ្ឌ វប្បធម៌ ទាំងអស់នេះ បាននិងកំពុងក្លាយទៅជាចលករប្រកបដោយប្រសិទ្ធភាពបំផុត ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបានកំពុងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តដែលជាទិដ្ឋភាពដែលអាចមើលឃើញអំពី ភាពប្រទាក់ក្រឡាគ្នារវាងវិស័យ វប្បធម៌,ទេសចរណ៍ និងសេដ្ឋកិច្ច ។ ឯ.ឧ សោមសុគន្ធ ក៏បានលើកនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយយកចិត្តទុកដាក់លើយុវជនដែលជាកម្លាំងសកម្មរបស់សង្គម ដែលយុវជនជាអ្នកបន្តវេន និង ធ្វើព្រឹត្ដិការណ៍នានា ក្នុង ការដាស់រំលឹក ស្មារតីស្នេហាជាតិ, ស្នេហាវប្បធម៌ជាតិ ឱ្យកាន់តែមោះមុតក្នុងអារម្មណ៍របស់ពលរដ្ឋខ្មែរម្នាក់ៗ បើពុំដូច្នេះទេ កុមារ និង យុវជននឹងទទួលយកនូវអីៗដែលថ្មី ហូរចូលពីក្រៅមកហើយ ។ ទោះបីធ្វើសិល្បៈក្ដី ក៏ចាំបាច់ត្រូវមានចំណេះដឹងទូលំទូលាយ និងទាន់សម័យដែរ ទើបអាចបម្រើដល់ប្រយោជន៍សង្គម និងប្រទេសជាតិបាន ។ ព្រមទាំងបំផុស ស្មារតីប្រជាជន មហាជន និងយុវជនឱ្យបង្កើនការដឹងគុណចំពោះ បុព្វការីជន ដែលបានខិតខំប្រឹងប្រែងកសាងសម្បត្ដិវប្បធម៌ដ៏សម្បូណ៌បែបប្រកបដោយ សក្ដានុពលក្នុងការរួម ចំណែកអភិវឌ្ឍសង្គម និងបម្រើឲ្យភាព សុខសាន្ដរបស់ប្រជាជន និងប្រជាជាតិ នៃយើងនិងត្រូវចេះធ្វើការផ្ទេនូវចំណេះដឹងនៃវប្បធម៌ប្រពៃណីតាមរយៈក្រុមគ្រួសារនិងសាលារៀនដែលជាវប្បធម៌មួយមិនចេះរីងស្ងួត៕ អត្ថបទ ម៉ី សុខារិទ្ធ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)