លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


អភិបាលខេត្តជួបពិភាក្សាជាមួយគណៈប្រតិភូថៃ
បញ្ចូលអត្ថបទ ៖ vichet
2016-06-06 10:01:14

នារសៀលថ្ងៃ ទី ០៥ ខែ មិថុនា ឆ្នាំ២០១៦ ឯ.ឧបណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបធ្វើការពិភាក្សាជាមួយគណៈប្រតិភូសាលារដ្ឋបាល ជាន់ខ្ពស់ថៃ ដែលទើបបញ្ចប់ការសិក្សា ដែលដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត វិឆៃ ថៈវ័នវឌ្ឍនៈឃុន និង សហការី ដើមី្បពិភាក្សាពីផែនការអភិវឌ្ឍន៍របស់ខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តមប្រធានក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរក្រុង និង នាយករដ្ឋបាលសាលាខេត្ត នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ។ មានប្រសាសន៍នោះដែរលោកសាស្ត្រាចារ្យបណ្ឌិត វិឆៃ ថៈវ័នវឌ្ឍនៈឃុន ក៏បានបញ្ជាក់ពីគោល បំណងរបស់គណៈប្រតិភូ ក្នុងការស្វែងយល់ពីការវិនិយោគកន្លែងសំខាន់ៗនៅកម្ពុជា ជាពិសេស នៅខេត្តសៀមរាប ដោយក្នុងសមាជិកប្រតិភូ​ ដែលជាមន្ត្រីជាន់ខ្ពស់ និង ជាពាណិជ្ជករ ដែលទើបនឹងបានបញ្ចប់ការសិក្សាថ្នាក់រដ្ឋបាល និង គ្រប់គ្រង ពីសាលារដ្ឋបាលថៃជំនាន់លើកទី៥៨ ផងដែរ ។ ក្នុងនោះដែរលោកសាស្ត្រាចារ្យ ក៏បានធ្វើការសុំ ទោស ចំពោះអាជ្ញាធរខេត្តសៀមរាប លើគម្រោងដែលក្រុមហ៊ុនរបស់លោក ដែលមានបំណងក្នុងការផលិតថាមពល ដោយប្រើប្រាស់សម្រាម ក្នុងការទាញយកនូវ ថាមពលអគ្គិសនី ព្រមទាំងការផលិតនូវផ្ទាំងសូឡា ដោយក្រុមហ៊ុន របស់លោកបានជួបនូវបញ្ហាមួយចំនួន នៅក្នុង ខេត្ត កំពង់ស្ពឺ ដែលបានធ្វើឲ្យមានការខកខាននោះ ។ លោកក៏បាន បញ្ជាក់ផងដែរថា ទោះបីមានបញ្ហាយ៉ាងណាក៏ ដោយ គម្រោងដែលនឹងបង្កើតឲ្យមាននៅខេត្តសៀមរាប លោកនឹង បន្តឲ្យកិច្ចការនេះបានដំណើរការឲ្យបានជោគ ជ័យនៅពេលខាងមុខ ក្នុងការចូលរួមថែរក្សានូវបរិស្ថានអនាម័យ នៅ ក្នុងខេត្តទេសចរវប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រសៀមរាប ។ មានប្រសាសន៍នោះដែរឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ជូនគណៈប្រតិភូឲ្យដឹងផងដែរ អំពី លក្ខណៈភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានពឹងផ្អែកលើសេដ្ឋកិច្ចជាស្នូល២ គឺ វិស័យកសិកម្ម និង ទេសចរណ៍ ដោយខេត្តសៀមរាបសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ ដែមានប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់មនុស្សជាតិ ដែលធ្វើឲ្យកំណើននៃភ្ញៀវទេសចរមានការកើនឡើងជារៀង រាល់ឆ្នាំផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកផងដែរ ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ថៃ សំខាន់បណ្តាខេត្តមួយ ចំនួននៅជាប់តាមព្រំដែន បានធ្វើឲ្យវិស័យសេដ្ឋកិច្ច មានការទំនាក់ទំនងគ្នាបានល្អផងដែរ ។ ម៉្យាងទៀតចំពោះ វិស័យពាណិជ្ជកម្ម ក៏មានក្រុមហ៊ុន សហគ្រាស ដែលបានចុះបញ្ជីពាណិជ្ជកម្ម និង កំពុងធ្វើប្រតិបត្តិការរបស់ខ្លួន​នៅ ក្នុងខេត្តសៀមរាប មានចំនួន ៤ពាន់៩៤០ក្រុមហ៊ុន ក្នុងនោះក៏មានក្រុមហ៊ុនថៃ ចំនួន ៧២ក្រុមហ៊ុន ដោយស្ថិតនៅ លំដាប់ទី៥ នៃពាណិជ្ជករបរទេស កំពុងប្រតិបត្តិការនៅខេត្តសៀមរាប ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានឲ្យដឹង ទៀតថា ខេត្តសៀមរាបក៏បានចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាខេត្តនៃព្រះរាជាណាចក្រថៃ ព្រមទាំងបានធ្វើការចុះ អនុស្សរណៈយោគយល់គ្នា ដោយផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម វិនិយោគ សុខាភិបាល កសិកម្ម , បច្ចេកវិទ្យា អប់រំ និង កិច្ចសហប្រតិបត្តិការទ្វេរភាគី ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរទៀតផង ។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងចំពោះក្រុមហ៊ុន ដែលបានធ្វើកិច្ចប្រតិបត្តិការជាមួយខេត្តសៀមរាប ក្នុងការរៀបចំ នូវបរិស្ថាន អនាម័យនៅក្រុងសៀមរាប សូមឲ្យពន្លឿនការងាររបស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត ដោយខេត្ត ទេសចរណ៍មួយនេះ នៅមិនទាន់បានបំពេញទៅតាមតម្រូវការចាំបាច់របស់ភ្ញៀវ ។ ដូច្នេះតាមរយៈគណៈប្រតិភូ សុំធ្វើការជម្រុញដល់អ្នកវិនិយោគថៃ ចូលមកវិនិយោគនៅខេត្តសៀមរាប ដោយបច្ចុប្បន្ននៅមិនទាន់មានផ្សារទំនើបធំៗ និង ទីកម្សាន្តពេលរាត្រី ក្រោយពីទស្សនាប្រាសាទ ហើយពេលនេះក៏ជាឱកាស និង គោលដៅរបស់សម្រាប់អ្នកវិនិយោគ ដែលជាហេតុផលមួយក្នុងការសិក្សាស្វែងយល់ពីការធ្វើវិនិយោគនៅខេត្តសៀមរាបផងដែរ ៕