លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


តំបន់បៃតងក៏ជាចលករក្នុងការទាក់ទាញភ្ញៀវទេសចរណ៍
បញ្ចូលអត្ថបទ ៖ vichet
2016-05-04 11:27:25

កូនឈើរាំង ចំនួន ២២០ដើម ដែលជាប្រភេទឈើព្រៃលិចទឹក ត្រូវបានធ្វើការដាំដុះ នៅអមតាមសង្ខាង មាត់ស្ទឹងប្រវត្តិសាស្ត្រសៀមរាប កាលពីរសៀលនៃចុងសប្តាហ៍ថ្ងៃអាទិត្យ ទី១០ ខែ មេសា ឆ្នាំ២០១៦ ក្រោមវត្ត មានរបស់ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមរបស់ឯកឧត្តម ជា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង អាជ្ញាធរក្រុងសៀមរាបផងដែរ ។ តាមការបញ្ជាក់របស់ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានឲ្យដឹងផងដែរថា ខេត្តសៀមរាប គឺជាខេត្ត គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ដែលជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ហើយក៏បាន ជាប់ចំណាត់ថ្នាក់នៅក្នុងតំបន់អាស៊ី និង ពិភពលោកផងដែរ លើវិស័យទេសចរណ៍ ។ ឯកឧត្តមបណ្ឌិតក៏បាន បន្តទៀតថា ក្រៅពីកិច្ចការអភិវឌ្ឍន៍លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត អាជ្ញាធរខេត្តត្រូវតែបង្កើននូវសក្តានុពល របស់ខ្លួន ក្នុងការទាក់ទាញដល់អារម្មណ៍ភ្ញោវទេសចរណ៍ជាតិ អន្តរជាតិ ខេត្តបានធ្វើការជម្រុញនៅតាមតំបន់ មាត់ស្ទឹងសៀមរាប ឲ្យប្រែក្លាយជាតំបន់ទេសចរណ៍បៃតង ប្រកបទៅដោយអនាម័យ និងបរិស្ថានល្អ ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង បានបន្តទៀតថា ក្នុងពេលកន្លងមកអាជ្ញាធរខេត្ត និង ក្រុង បានធ្វើការដាំចុះដើមឈើ ប្រភេទរំដួល នៅតាមអមតាមដងស្ទឹង ក្នុងការលម្អរសោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រមួយនេះ ប្រកបដោយបៃតង និង សម្រាប់បញ្ចេញនូវគុន្ភិដោរនៅពេលរាត្រី នៃខ្លឹនផ្ការំដួល ។ ម៉្យាងទៀតការដាំកូនឈើព្រៃលិចទឹក នៅតាម មាត់ស្ទឹងនេះ សំរាប់ជាគុណប្រយោជន៍ ក្នុងការទប់ទល់នៃការទឹកហូរច្រោះបាក់ដីមាត់ស្ទឹង ដែលបណ្តាលឲ្យ ស្ទឹងងាយឆាប់រីងគោក ដែលធ្វើឲ្យបាននូវសោភណ្ឌភាពស្ទឹង និង បង្កឲ្យមានគ្រោះទឹកជំនន់ទៀតផង ។ ឯកឧត្តមបណ្ឌិត ក៏លើកឡើងថា ស្ទឹងសៀមរាបគឺមានប្រភពទឹក ធ្លាកមកពីភ្នំគូលែន ហូរធ្លាក់មកកាត់កណ្តាល ក្រុងសៀមរាប ឆ្ពោះទៅកាន់បឹងទន្លេសាប ។ ទឹកដែលហូរធ្លាក់មកពីភ្នំគូលែន​ចូលមកស្ទឹងសៀមរាបនេះ បាន ផ្តល់នូវអត្ថប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅអមតាមដងស្ទឹង ក្នុងការស្រោចស្រពផលដំណាំ ចំការ និង ធ្វើស្រែប្រាំង មុននឹងទៅដល់បឹងទន្លេសាប ។ ដូច្នេះបញ្ហាតំបន់បៃតងនេះ គឺមានសារៈសំខាន់សម្រាប់ ប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្ម និង វិស័យទេសចរណ៍ ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ត្រូវរួមសហការគ្នាឲ្យបានល្អ ក្នុងការអភិរក្ស និង អភិវឌ្ឍន៍តំបន់ ក្រវ៉ាត់បៃតង ក្នុងការចូលរួមបង្កើននូវជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យកសិកម្ម និង ទេសចរណ៍ និង ធ្វើ ការថែរក្សានូវកូនឈើទាំងនេះ ឲ្យការលួតលាស់បានល្អ ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅ ខេត្តសៀមរាប ដែលបានចូលមកដើរកម្សាន្តសប្បាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សំខាន់ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៦នេះ សូមចូលរួមថែរក្សា អនាម័យ បរិស្ថាន នៅតាមដងវិថីនានា ដង ស្ទឹងសៀមរាប និង រមណីយដ្ឋានវប្បធម៌ ក្នុងស្មារតីកូនខ្មែរ ដើមី្បផលប្រយោជន៍ខ្មែរយើងទាំងអស់គ្នា ៕