លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


កិច្ចប្រជុំសាមញ្ញលើកទី២៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២
បញ្ចូលអត្ថបទ ៖ vichet
2016-05-04 10:52:29

កាលព្រឹកថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០១៦នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី២២របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯ.ឧ នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ គឹម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យពិភាក្សា អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២២ និង ការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និង អនុម័តកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត និង ពិនិត្យ ពិភាក្សាអនុម័តលើសេចក្តីព្រាងសម្រេច ស្តីពីការបង្កើតលេខាធិការដ្ឋាន គណៈ កម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មខេត្ត និង ពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រាង សម្រេច ស្តីពីការបង្កើត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត និង បញ្ហាផ្សេងៗផងដែរ ។ ក្នុងនោះដែរក៏មានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត អាជ្ញាធរជាតិ អប្សរា និង អស់ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ចូលរួមផងដែរ ។ បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្តរួចមក ឯ.ឧ នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត សមាជិកកិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក ។ បន្ទាប់ពីការអនុម័តទៅលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ ទី២រួចមក ក្នុងនោះដែរឯ.ឧ គឹម ឆៃហៀង ក៏បានធ្វើការបញ្ជាក់ អំពីបញ្ហាមួយចំនួនជូនដល់អង្គប្រជុំបានជ្រាបរួចមក កិច្ចប្រជុំបានធ្វើការត្រួតពិនិត្យ ពិភាក្សា លើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ក្នុងនោះសមាជិកក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងនូវចំណុចមួយដោយផ្តោតអំពីបញ្ហា ដីធ្លី និង ការដោះស្រាយជូនប្រជាពលរដ្ឋ បញ្ហាអនាម័យ បរិស្ថានក្រុង សណ្តាប់ធ្នាប់សាធារណៈ សំខាន់រថយន្តដឹកដី ចូលមកក្នុងក្រុង ចំណត់តាក់ស៊ីអាណាធិបតេយ្យចុងកៅស៊ូ អំពីបញ្ហារង្វាន់លើកទឹកចិត្ត និង ការគ្រប់គ្រងបុរាណដ្ឋាន ជាដើម ។ ក្នុងនោះដែរឯ.ឧ គឹម ឆៃហៀង ក៏បានអនុញ្ញាតឲ្យបណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាពដែលមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺនូវរាល់បញ្ហា ដែលបានលើកឡើងរបស់សមាជិកក្រុមកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី២នេះ ។ ឆ្លងតាមការបកស្រាយរបស់អស់លោកជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុងរួចមក មានមតិបូកសរុបនៃកិច្ចប្រជុំនោះ ឯ.ឧ នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានសង្កត់ធ្ងន់ចំពោះមន្ទីរ អង្គភាពមានការពាក់ព័ន្ធ ត្រូវមានវិធានការធ្វើការដោះស្រាយប្រកបទៅដោយសន្តិវិធី ។ ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់បន្ថែមនូវរាល់បញ្ហាដែលនាំឲ្យប៉ះពាល់តំបន់បុរាណដ្ឋាន និង សូមឲ្យមន្ទីរ អង្គភាពដែលមានការ ពាក់ព័ន្ធ ត្រូវធ្វើការដោះស្រាយទៅតាមដំណាក់កាល ព្រមទាំងឲ្យគ្រប់បណ្តាក្រុមហ៊ុនរថយន្តដឹកដី ឲ្យគោរពទៅតាម កិច្ចសន្យាកន្លងមក និង ត្រូវមានវិធានការជាបន្ទាន់ក្នុងការទប់ស្កាត់ នូវរាល់ការរុករានទន្រ្ទានដីព្រៃលិចទឹក តំបន់៣ និង តំបន់២ របស់ក្រុមជនឆ្លៀតឱកាស​ដើមី្បផលប្រយោជន៍របស់ខ្លួន។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះគណៈ អភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា និង អាជ្ញាធរក្រុង ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី២៣នេះដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និង រួមចំណែកកាត់បន្ថយភាពក្រីក្រ ៕