លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហាវត្ត ព្រៃប្រស់
បញ្ចូលអត្ថបទ ៖ vichet
2016-04-05 14:00:13

នាថ្ងៃទី០២ ខែមេសាឆ្នាំ២០១៦ ឯកឧត្ដម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាប ឯកឧត្ដម កៅ សោភណ្ឌ សមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សត ណាឌី ប្រធានក្រុមការងារខេត្ត ចុះជួយស្រុកជីក្រែង អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហាវត្ត ព្រៃប្រស់ ស្ថិតក្នុងភូមិព្រៃប្រស់ ក្នុងឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ ព្រះវិហា នេះជាសមិទ្ធិផលថ្មីមួយទៀតក្នុងចំណោមវត្តទាំង៣៦ក្នុងស្រុកស្រុកជីក្រែង ដែលត្រូវបានកសាងបន្ថែម ដោយចំណាយ ថវិការសរុបអស់ ចំនួន៦០៣.៩៧៦.០០០រៀល គិតជាដុល្លារស្មើរនឹងចំនួន ១៥០ ៩៩៤ ដុល្លាអាមេរិក។បន្ទាប់ពីបានស្តាប់របាយការណ៍សាងសង់រួច មក គណអធិបតី ក៏បានធ្វើការសំណេះសំណាល នឹងនាំយក ថវិការនឹងក្រណាត់ស ចែកជូនបងប្អូនប្រជាពលរដ្ឋ យាយជី តាជី ដែលបានអញ្ជើញចូលរួម ផងដែរ។ ជាកិច្ចបញ្ចប់ ក្នុងឱកាសនេះដែរ ឯកឧត្ដម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ក៏បានបន់ស្រន់ ជូនបុណ្យកុសលដែលកើតមានពីពិធីបុណ្យបញ្ចុះខណ្ឌសីមានេះ ជូនចំពោះប្រជាពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមក្នុងការកសាងព្រះវិហា សូមបាន សមប្រកបតែនឹងពុទ្ធិពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីខានឡើយ ជាពិសេសក្នុង ឱកាសបុណ្យចូលឆ្នាំខ្មែរប្រពែណីជាតិ ឆ្នាំវក អដ្ឋសកពុទ្ធសករាជ២៥៦០ខាងមុខនេះ សូមជូនពរប្រជាពលរដ្ឋខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស សូមជួបតែសេចក្តីសុខសប្បាយ សុខភាពល្អ និងសុភមង្គលជានិច្ចនិរន្ត។