លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


សន្និបាតបូកសរុបការងារប្រចាំឆ្នាំ2015 និងលើកទិសដៅការងារឆ្នាំ2016របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាសុិតសាស្ត្រនិងបាណកសាស្ត្រ
បញ្ចូលអត្ថបទ ៖ Meng Nimol
2016-03-01 23:31:18

នាថ្ងៃទី01 ខែមីនា ឆ្នាំ2016 ម៉ោង8.30នាទី ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត គឹម ឆៃហៀង អភិបាលរង នៃគណៈអភិបាលខេត្ត ជាតំណាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមសន្និបាតបូកសរុបការងារប្រចាំឆ្នាំ2015 និងលើកទិសដៅការងារឆ្នាំ2016របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាសុិតសាស្ត្រនិងបាណកសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលខេត្ត រាជធានី និងមន្ត្រីសុខាភិបាលទូទាំងប្រទេសព្រមទាំងម្ចាស់ជំនួយប្រមាណ350នាក់។