លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពិធីតាំងបង្ហាញផលិតផលប្រទេសហុងហ្គារី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គឹម ឆៃហៀង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប
បញ្ចូលអត្ថបទ ៖ Meng Nimol
2016-03-01 23:21:25

នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ម៉ោង១៧.០០នាទី នៅសណ្ឋាគារបូរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត គឹម ឆៃហៀង អភិបាលរង នៃគណៈអភិបាលខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីបើកការតាំងបង្ហាញផលិតផលប្រទេសហុងហ្គារី (គ្រឿងកំប៉ុង ប៉ាត់តេ ទឹកម្ទេស ថ្លើមក្ងាន ថ្លើមទា ស្រាទំពាំងបាយជូរ សាច់ក្រក ទឹកផ្លែឈើគ្រប់មុខនិងជីរធម្មជាតិ) ។